ព័ត៌មានជាតិ

ករណីបុរសជាងផ្ទះម្នាក់ ឆក់ត្រីបណ្ដាលឲ្យស្លាប់ខ្លួនឯង

កណ្ដាលៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៦និង១៥នាទី មានករណីបុរសម្នាក់ឆក់ត្រីបណ្តាលឲ្យស្លាប់ខ្លួនឯង ចំណុច ស្រះទឹកក្នុងដីឡូត៍គ្មានម្ចាស់នៅ ភូមិថ្នល់ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ប៉ាល់ ណារិន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងសំណង់ ទីលំនៅភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

វត្ថុតាង៖
-ឧបករណ៍សំរាប់ឆក់ត្រី ចំនួន ០១
-ខ្សែភ្លើងប្រវែង៥០ម៉ែត្រ។

សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ នឿន សំអឿន ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវជាម្ចាស់ផ្ទះបានបំភ្លឺថា មុនពេលកើតហេតុជនរងគ្រោះគឺជាជាងធ្វើផ្ទះគាត់ ពេលគាត់ត្រឡប់មកពីលេងបាល់ទះវិញ គាត់ដើរទៅក្រោយផ្ទះក៏ឃើញខ្សែភ្លើងរាយទៅក្រោយផ្ទះរបស់ខ្លួន សំដៅទៅស្រះទឹកក្នុងដីឡូត៍មួយដែលគ្មានម្ចាស់ស្នាក់នៅ គាត់ក៏ដើរទៅមើលស្រាប់តែឃើញជនរងគ្រោះដេកផ្កាប់មុខទៅក្នុងទឹកស្រះហើយមានផ្សែងហុយនៅលើស្មា ភ្លាមនោះគាត់បានស្រែកហៅអ្នកជិតខាងមកជួយស្រង់ជនរងគ្រោះ ហើយក្រុមគ្រួសារជនរងគ្រោះបានបញ្ជូន ទៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ និងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង ។

ក្រោយមកកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍វិហារលួង ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ឃើញថា សាកសព មានស្នាមឆក់រលាត់ស្បែក នៅលើកញ្ចឹងករហូតដល់ស្មាខាងស្ដាំ ប្រវែង២៤សង់ទីម៉ែត្រ និងមិនមានស្លាកស្នាមអ្វីគួរកត់សំគាល់ឡើយ។

សន្និដ្ឋាន៖ សាកសពស្លាប់ដោយសារឆក់ចរន្តអគ្គិសនីតចេញពីផ្ទះទៅឆក់ត្រី ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់