ព័ត៌មានជាតិ

រថយន្ដព្រូសបើកបរដោយជនជាតិចិន បុកគ្នាជាមួយរថយន្តកូរ៉េ បណ្ដាលឲ្យរងការខូចខាត

ស្វាយរៀង: (ព័ត៌មានបឋម) នៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ដព្រូសបើកបរដោយជនជាតិចិន បុកគ្នាជាមួយរថយន្តហ៊ីយ៉ាន់ដាយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំប៉ុន្តែមិនមានអ្នករងរបួសទេ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ដើម្បីវាស់វែងយកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។

មូលហេតុ៖ មិនទាន់ដឹង។

សម្រាប់ព័ត៌មានបន្ថែម Post News និងផ្សាយជូនពេលក្រោយ៕

មតិយោបល់