ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក សុខ ផន អភិបាលរង ខេត្តព្រះសីហនុ ចុះរុះរើតូបលក់ដូរ

(ខេត្តព្រះសីហនុ)៖កាលពីរសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ លោក សុខ ផន អភិបាលរង ខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះរុះរើតូបលក់ដូរ នៅក្នុងបរិវេណដី អតីតៈក្រុមហ៊ុនអារីស្តុន នៅឆ្នេរអូរឈើទាល ចំនួន ៥៨តូប គួរឱ្យសាទរ។

តូបទាំងអស់នោះ សុទ្ធជាតូបលក់ចំណីអាហារ មិនមានរបៀបរៀបរយ ត្រង់ចំណុចជាប់ឆ្នេរសមុទ្ រនៅខាងមុខដី (អតីតៈអារីស្តុនចាស់) ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ បានឲ្យដឹងថា ការចុះរុះរើសំណង់តូបលក់ដូរខាងលើនេះ គឺត្រូវបានធ្វើឡើង ទៅតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្តារអភិវឌ្ឍន៍តំបន់ឆ្នេរឡើងវិញ ដើម្បីទុកជាសម្បត្តិបម្រើឲ្យផលប្រយោជន៍សាធារណៈ។

ជាពិសេស សម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវជាតិ-អន្តរជាតិ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលខិតជិតចូលមកដល់ នាពេលដ៍ខ្លីខាងមុខនេះ៕

photo_2016-04-09_23-24-50photo_2016-04-09_23-25-08 photo_2016-04-09_23-25-05photo_2016-04-09_23-25-333

មតិយោបល់