ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត២គ្រឿង និងPassapp មួយគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ ចោមចៅទល់មុខផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែង បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្ត Lexus RX 350 ពណ៌ស្ករពាក់ផ្លាកលេខ ភ្នំពេញ 2AZ-1977 ធ្វើដំណើរចេញពីហ្គារាសាំងក្បែរនោះ ក្នុងទិសដៅឆ្លងផ្លូវពីជើងទៅត្បូង ស្របពេលនោះ ក៏មានរថយន្តបែនឡូហ្គូ Camel Cement គ្មានផ្លាកលេខ ធ្វើដំណើពីលិចទៅកើត។
លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ត Lexus RX350ខាងលើ បុកចំផ្នែកចំហៀង ធ្វើឲ្យរថយន្តបែន ជ្រុលទៅបុកម៉ូតូកង់បី Pasapp ពាក់ផ្លាកលេខ ភ្នំពេញ 1IC-0669 មួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យរងការខូចខាតទាំង៣គ្រឿងយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង យករថយន្ត អែបខាង ដើម្បីបង្ការការកកស្ទះចរាចរណ៍ ហើយឲ្យភាគីទាំងសងខាងដោះស្រាយគ្នា៕
មតិយោបល់