ព័ត៌មានជាតិ

អ្នកស្ទឹងមានជ័យនិងដង្កោ ម៉ោង៤ល្ងាចទើបមានភ្លើងប្រើវិញ!

ភ្នំពេញៈ យោងផេកអគ្គិសនីកម្ពុជា បានឲ្យដឹងថា អគ្គិសនីកម្ពុជានឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីដែលមានក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរទីតាំងត្រង់ស្វូ និងប្តូរខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលមានទីតាំងស្ថិតនៅ (១)សង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (២)សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស កំពុងខិតខំប្រឹងប្រែងបំពេញការងារឲ្យរួចរាល់ ដើម្បីធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៤រសៀលនេះ៕

មតិយោបល់