ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ១៤ និង០០នាទី រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ នារីម្នាក់ឈ្មោះ ព្រាប ម៉ៃកា អាយុ២៥ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ដែលបានបើកបរល្មើសស្លាកសញ្ញាចរាចរណ៍ និងផុសពាក្យសម្ដី ប្រមាទ មើលងាយ ដល់មន្ត្រីចរាចរណ៍ នៅលើគណនីហ្វេសបុករបស់ខ្លួន ដែលមានឈ្មោះ Nita Chheng កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានចូលខ្លួនមកសារភាព កំហុសដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការធ្វើកិច្ចសន្យា និងសុំទោសជាសារធាណ: ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋទូទៅផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់