ព័ត៌មានជាតិ

បុគ្គលិកកាស៊ីណូ២នាក់ ត្រូវរថយន្តបុក បណ្តាលឲ្យរងរបួសធ្ងន់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង០៨និង៤០នាទីព្រឹថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៤៤-១៤៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ១គ្រឿង បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ស្ថិតនៅភូមិចម្ការហ្លួង ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

ករណីនេះបង្កឡើងដោយរថយន្តបែន០១គ្រឿងម៉ាក NISSAN ពណ៌ស ពាក់ផ្លាកលេខចង្កូតស្តាំ KPS-0281 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅស្របគ្នា លុះមកដល់ចំណុចកើតហេត បានបុកម៉ូតូ០១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង1L-0671 អ្នកបើកបរឈ្មោះ ម៉ៅ ស៊ីម៉ារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូមានអ្នករួមដំណើរ ជាមួយឈ្មោះ ស៊ាន រតន: អាយុ៣០ឆ្នាំ មានទីលំនៅស្រុកព្រះស្តេច ខេត្តព្រៃវែង (ប្តីប្រពន្ធ) បានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល ដើម្បីព្យាបាល ។ រីឯជនបង្កបានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅទីតាំង យកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីស្វែងរកជនបង្ក ចូលខ្លួនដោះស្រាយ តាមនីតិវីធីផ្លូវច្បាប់៕

មតិយោបល់