ព័ត៌មានជាតិ

កី​ឡា​ក​រ​​វា​យ​​កូ​ន​​បា​ល់​ ​Juan​ ​Ignacio​ ​Chela​ ​ប្រ​កា​ស​​ចូ​ល​​និ​វ​ត្ត​ន៍​

​កីឡាករ​វាយ​កូន​បាល់​ទោល​សញ្ជាតិ​អា​ហ្សង់​ទីន Juan Ignacio Chela បាន​ធ្វើ​សេចក្តីប្រកាស​ថា​គាត់​នឹង​ចូលនិវត្តន៍​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ពី​ពិភព​កីឡា​។​
​ម្ចាស់​ពានរង្វាន់ ៦​លើក របស់ ATP Tour ហើយ​ក៏​ទទួលបាន​លេខ​រៀង​ទី ១៥ កាលពី​ខែ សីហា ឆ្នាំ ២០០៤ ហើយក៏​មាន​ឱកាស​ឈានចូល​វគ្ក ១៦ នាក់​ចុងក្រោយ ក្នុង​កម្មវិធី French Open នា​ឆ្នាំ​ជាមួយគ្នានេះដែរ​។​

​នៅក្នុង​ចំនោម​ពានរង្វាន់​ទាំង អស់នោះ ក៏​មាន​ពានរង្វាន់ ៣ ជាប់​គ្នា ដែល​បាន​ពី ទីលាន​ប្រយុទ្ធ ដី​ឥដ្ឋ ខណៈ​ដែល​កីឡាករ​រូប​នេះ​ឈាន​ចូល​វគ្គ ៨ នាក់​ចុងក្រោយ​នៅឯ Rolland Garros កាលពី​ឆ្នាំ ២០១១ ។​
Juan Ignacio Chela បាន​ធ្វី​ត​នៅ​លើ​ធ្វី​ត​ទ័​រ​ជា​ភ​សាអេ​ស្ប៉ាញ​ថា “​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​ដែល​ធ្វើឲ្យ​ជីវិត​របស់ខ្ញុំ​មាន​ការប្រែប្រួល​លើដង​វិថី​នេះ ហើយ​ខ្ញុំ​ក៏​សម្រេច​ថា​នឹង​ចូលនិវត្តន៍​ពី​ពិភព​វាយ​កូន​បាល់​” ។​

​កីឡាក​រវ័យ ៣៣ ឆ្នាំ​រូប​នេះ​បាន​ពុះពារ​គ្រប់​ឧបសគ្គ​ក្នុង​រដូវ​កាល​នេះ ហើយ​ជ័យជម្នះ​ចុងក្រោយ​របស់​គាត់​គឺ​នៅ Acapulco ដែល​ធ្វើឡើង​កាលពី​ខែ កុម្ភះ ។​ចំ​ណែ​ការប្រកួត​ចុងក្រោយ​នោះ​នៃ​អាជីព​អស់​រយៈពេល ១៤ ឆ្នាំ​នោះ​គឺ​ធ្វើឡើង​នៅ Wimbledon កាលពី​ខែ មិថុនា ដោយ​ចាញ់​រហូតដល់​ទៅ ៥​សិត ក្រោម​ទម្រង់​លេង​របស់​កីឡាករ ស្លូ​វ៉ាគី Martin Klizan នៅ​ជុំ​ទី ១៕

មតិយោបល់