ផ្ទះ ព័ត៌មានជាតិ សាហាវណាស់! កូ...

សាហាវណាស់! កូនបង្កើត វាយឪពុកខ្លួនឯង រួចទាញកាំបិត ដេញកាប់ប្អូនស្រី ផ្អើលអស់អ្នកភូមិ ចូលជួយ

0

កណ្ដាល: កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកឫស្សី ឃុំកំពុងកុង ស្រុកកោះធំ ខេត្តកណ្ដាល មានករណីហិង្សា កូនប្រុសបង្កើត វាយឪពុកខ្លួនឯង បណ្ដាលឲ្យរងរបួស។

ជនរងគ្រោះ ត្រូវជាឪពុកឈ្មោះ ស្តើង ធូ អាយុ ៥៩ឆ្នាំ មុខរបរកសិករ រងរបួសភ្នែកខាងស្តាំ។ រីឯជនសង្ស័យ ឈ្មោះ ធូ សីហា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ មានទីលំនៅផ្ទះជាមួយជនរងគ្រោះ។

មូលហេតុ៖ រឿងមើលទូរទស្សន៍ បើកសំទ្បេងឮៗខ្លាំងពេក ហើយឪពុក បានឃើញជនសង្ស័យ ធូ សីហា និងឈ្មោះ ធូ ស្រីវីន ដែលជាប្អូនស្រីឈ្លោះប្រកែកគ្នា
ក៏មកឃាត់ ធ្វើឲ្យកូនប្រុស ខឹងវាយឪពុកតែម្ដង ហើយថែមទាំង ទាញកាំបិតកណ្ដៀវ មុតស្រួច ដេញកាប់ប្អូនស្រី ផ្អើលអស់អ្នកភូមិ ជួយអន្តរាគមន៍។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការការតាមផ្លូវច្បាប់៕

មតិយោបល់