ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបុកពេញទំហឹងនៅស្រុកថ្មគោល

បាត់ដំបង: នៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី ត្រង់ចំណុចក្រុមទី៣១ ភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីថ្នាក់ចរាចរណ៍កើតឡើង លើផ្លូវហាយវេរ រវាងរថយន្ត និង ម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកហុងដាឌ្រីម C១២៥ ពណ៍ខ្មៅ ស៊េរី២០១៤ បើកពីទិសខាងកើតទៅលិច ដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តមួយគ្រឿង ពាក់ស្លាកលេខN-102 បើកពីទិសខាងជើងទៅត្បូង
បណ្តាលឲ្យអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កស្លាប់នៅកន្លែងកើតហេតុ ភេទប្រុស ចំណែករថយន្តបើករត់គេចទៅទិសខាងត្បូងបាត់ ។
ជនរងគ្រោះមានឈ្មោះ ឆក ខេន ភេទ ប្រុស អាយុ ២០ ឆ្នាំ ភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ ។
ចំណែកអ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណ បើករត់គេចបាត់។
ករណីនេះ ជំនាញស្រុក បានប្រគល់ឲ្យជំនាញខេត្តធ្វើការវាស់វែង ដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់