ព័ត៌មានជាតិ

នោះ! អគ្គនាយកដ្ឋាន ធ្វេីវិភាគឃេីញថាអាល់កុលក្លែងក្លាយ៣៦ប៊ីដុង ជាសារធាតុមេតាណុល (ពុល) មិនអាចលាងដៃសម្លាប់មេរោគបានទេ

ភ្នំពេញៈ យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគូតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ អាល់កុលក្លែងក្លាយចំនួន ៣៦ប៊ីដុង ស្មើនឹង ១០៨០ លីត្រ ត្រូវបានអ្នកប្រើប្រាស់ នាំយកមកប្រគល់ជូន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បន្ទាប់ពីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ធ្វេីវិភាគឃេីញថា ជាសារធាតុមេតាណុល ដែលជាសារធាតុពុល មិនអាចយកទៅប្រេីសម្រាប់លាងដៃសម្លាប់មេរោគបានទេ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សូមអំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ជៀសវាងធ្វើអោយប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ ។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន សូមណែនាំដល់អាជីវករលក់ដុំ និងលក់រាយទាំងអស់ នៅពេលទទួលទំនិញយកមកលក់បន្ត សូមសួររកឯកសារនៃការទិញលក់ ដូចជាវិក្ក័យប័ត្រជាដើម ដើម្បីងាយស្រួលដល់សមត្ថកិច្ចតាមរកអ្នកផ្គត់ផ្គងផលិតផលទាំងនោះ ៕

 

មតិយោបល់