ព័ត៌មានជាតិ

ករណីអេស្កាវ៉ាទ័រក្រឡាប់ចូលស្រះទឹក បណ្ដាលឲ្យតៃកុងស្លាប់

កំពង់ឆ្នាំង: នៅវេលាម៉ោង ១និង២៥នាទីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់
ឆ្នាំង មានករណីអេស្កាវ៉ាទ័រក្រឡាប់ចូលស្រះទឹក បណ្ដាលឲ្យតៃកុងស្លាប់។

ជនរងគ្រោះឈ្មោះ សួស ធី ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិតាមៀង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងខាងលើធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់