សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង
២និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបាចូលរួមសហការជាមួយ កម្លាំងពន្ធនាគារខេត្តសៀមរាប ចុះបង្ក្រាបបទរក្សាទុក ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀននៅចំណុចកន្លែងត្រួតពិនិត្យឆែកឆេរឥវ៉ាន់ក្នុងពន្ធនាគារខេត្តសៀមរាប ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់(ស្រី)។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន៖ ម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន ០១កញ្ចប់ស្មើនឹងទម្ងន់១,២ក្រាម ថ្លឹងទាំងសំបកទូរស័ព្ទដៃចំនួន ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕
មតិយោបល់