ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ដាំបាយលើផ្ទះ រួចដើរមកអង្គុយលេងផ្ទះពូ បណ្ដាលឲ្យភ្លើងឆេះផ្ទះ

ព្រៃវែង: នៅវេលាម៉ោង ១និង១៥នាទីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះ ស្ថិតត្រង់ចំណុចភូមិក្រាំងក្រូច ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង។

ម្ចាស់ផ្ទះឈ្មោះ សៅ ចិន ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិឃុំខាងលើ (ចំណាក់ស្រុក ទុកឲ្យកូននៅចាំផ្ទះ)។ ផ្ទះទំហំ ៥គុណ៦ម៉ែត្រ សង់ពីឈើកាស្យា ប្រក់ស័ង្កសី ជញ្ជាំងដែក និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះ សរុបជាទឹកប្រាក់ប្រហែល ៥លានរៀល ។

មូលហេតុ៖ ឈ្មោះ ស បញ្ញា ភេទស្រី អាយុ ០៦ឆ្នាំ បានដាំបាយលើផ្ទះ ហើយក៏ដើរមកអង្គុយលេងផ្ទះពូឈ្មោះ យ៉េង កុសល់ នៅក្បែរគ្នា៕

មតិយោបល់