ព័ត៌មានជាតិ

រថយន្តដឹកកុងទីន័រ រេចង្កូតបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅលើដងផ្លូវជាតិលេខ៤

ព្រះសីហនុ: កាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ តាមបណ្តោយផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត139-140 ស្ថិតនៅក្នុងភូមិចម្ការហ្លួង ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

ករណីនេះបង្កឡើងដោយរថយន្តដឹកកុងទីន័រ បានរេចង្កូតបុកម៉ូតូ១គ្រឿង ដែលមានទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចបាត់ ។

មូលហេតុ៖ បង្កឡើងដោយរថយន្តដឹកកុងទីន័រ បានរេចង្កូតទៅបុកម៉ូតូ១គ្រឿង បណ្តាលឲ្យអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យដល់ទីតាំងខាងលើ និងយកវត្ថុតាងដែលពាក់ព័ន្ធទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីស្វែងរកជនបង្កឲ្យចូលខ្លួនដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់