ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា

ភំ្នពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សា ដោយចេតនា កាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីយប់ ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ស៊ីម ស៊ីថា ហៅ តឿ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់កង់បី ស្នាក់នៅភូមិកើតហេតុខាងលើ។
ជនរងគ្រោះឈ្មោះ សុំ រស់ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ សន្តិសុខឯកជន ស្នាក់នៅភូមិកើតហេតុខាងលើ ។

វត្ថុតាងដកហូតរួមមាន៖ កាំបិតប៉័ងតោ១ , ម៉ូតូរត់កង់បី ១ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់