ចិនៈ ប្រជាជននៅលោកខាងលិច ពេលដឹងថាប្តីរបស់ខ្លួនលួចមានស្រីកំណាន់ ពួកគេនឹងប្រឈមមុខជាមួយគ្នាដោយផ្ទាល់ ដោយសុំឲ្យប្តីឈប់ប្រព្រឹត្ត ឬក៏លែងលះគ្នា។ ប៉ុន្តែកាលែងលះគ្នាមានភាពស្មុគស្មាញបន្តិចនៅក្នុងប្រទេសចិន ដោយសារតែ សម្ពាធហិរញ្ញវត្ថុ និង ស្លាកស្នាមទុរយស(មានប្រវត្តិមិនល្អ) ដូច្នេះការកើនឡើងនៃចំនួនរបស់ស្ត្រី បានងាកទៅរកក្រុមហ៊ុនឯកទេស ក្នុងការតាមដាន និងបណ្តេញស្រីកំណាន់របស់ប្តី។
ក្រុមហ៊ុន ក្លីនិកថែរក្សាសតិអារម្មណ៍អាពាហ៍ពិពាហ៍អន្តជាតិ Weiqing គ្រុប បានផ្តល់សេវាកម្មចម្លែកមួយ ហៅថា “អ្នកបណ្តេញស្រីកំណាន់ប្តី” ។ អ្នកផ្តល់សេវារបស់ក្រុមហ៊ុននិងបង្រៀនស្ត្រីឲ្យអាចពង្រឹងចំណង់អាពាហ៍ពិពាហ៍របស់ពួកគេ និងដឹងថា ប្តីមានស្រីឬអត់ និងតិចនិកក្នុងការបណ្តេញស្រីកំណាន់របស់ប្តី ។
លោក Shu Xin នាយកក្រុមហ៊ុន អ្នកបណ្តេញស្រីកំណាន់ មានទីតាំងនៅក្នុងទីក្រុងសៀងហៃ បាននិយាយថា ករណីនិមួយៗត្រូវឆ្លងកាត់ការស្រាវជ្រាវយ៉ាងល្អិតល្អនអំពីស្រីកំណាន់ម្នាក់នោះ។ ក្រុមស៊ើបអង្កេតមួយ នឹងវិភាគគ្រួសាររបស់នាង មិត្តភក្តិ ការអប់រំ ការងារ ទម្លាប់ច្រចាំថ្ងៃ ដើម្បីស្វែងរកព័ត៌មានដែលអាចជួយឲ្យពួកគេសម្រេចបានគោលដៅ៕
មតិយោបល់