ព័ត៌មានជាតិ

ប្រជា​នេសាទ​ សូម​ឲ្យ​សមត្ថកិច្ច​ បន្ធូរ​ដៃ​បង្ក្រាប​បទ​ល្មើស​ជលផល​ ព្រោះ​គាត់​ជួប​បញ្ហា​ជីវភាព​ជា​ខ្លាំង

កំពង់ធំ: លោក ហេង មនោ មេឃុំផាត់សណ្ដាយ បានប្រាប់អ្នកសារព័ត៌មានថា ការបង្ក្រាបបទល្មើស ជលផល គឺជាការអនុវត្តច្បាប់ របស់សមត្ថកិច្ចរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធក៏ពិតមែន ប៉ុន្តែ ការបង្ក្រាបដ៏ក្ដៅគគុក ក្នុងរដូវបិទនេសាទកន្លងមកនេះ ពិតជាធ្វើឲ្យប៉ះពាល់ដល់ជីវភាព ប្រជាពលរដ្ឋជាខ្លាំង ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលមានមុខរបរ នេសាទ តែមួយមុខនោះ ។

លោក មេឃុំ បានបន្តថា ការប្រើឧបករណ៍នេសាទ របស់ប្រជានេសាទ គឺមានកម្រិតបង្គួរមធ្យម និងតូចតាច ហើយសុទ្ធតែទាស់នឹងផ្លូវច្បាប់ទាំងអស់ ចំពោះការអនុវត្តច្បាប់ ក្នុងការបង្ក្រាប គឺមិនគិតថា អ្នកក្រីក្រនោះទេ ឲ្យតែខុសច្បាប់ ដូច្នេះធ្វើឲ្យពួកគាត់ខាតបង់ថវិកា បង្កឲ្យជីវភាពរស់នៅ របស់ពួកគាត់កាន់តែលំបាកទៅៗ ជាពិសេសនៅ រដូវបិទនេសាទឆ្នាំនេះ ។

បើតាមបុរសប្រជានេសាទម្នាក់ នៅឃុំផាត់សណ្ដាយ ក៏ដូចជាប្រជានេសាទឯទៀត បាននិយាយឲ្យ ដឹងថាការបង្ក្រាបយ៉ាងសកម្ម របស់សមត្ថកិច្ចរដ្ឋបាលជលផល នៅរដូវបិទនេសាទនេះ បានធ្វើឲ្យពួកគាត់ខ្លះដាច់បាយហើយប្រជាពលរដ្ឋរាប់រយគ្រួសារ នៅឃុំផាត់សណ្ដាយ បានជួបការលំបាក់ជាខ្លាំង ផ្នែកជីវភាព ។

ពួកគាត់បានសំណូមពរ សុំឲ្យ លោកអភិបាលខេត្ត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជួយពួកគាត់ រដូវ បើកនេសាទនេះ គឺបាននេសាទ ដោយដាក់របាំងបានប្រវែង ពី២០០ទៅ២៥០ម៉ែត្រផង ព្រោះច្បាប់ អនុញ្ញាតឲ្យពួកគាត់ ដាក់តែប្រវែង ៥០ម៉ែត្រតែប៉ុណ្ណោះ ។

ប្រជាពលរដ្ឋទាំងនេះ បានបន្តថា ប្រវែង៥០ម៉ែត្រ នៅបឹងទន្លេសាប គឺដាក់មិនបានត្រីនោះទេ ហើយពួកគាត់ខ្លះ មានមុខរបរនេសាទតែ១មុខគត់ ក្នុងការចិញ្ចឹមកូន និងឲ្យកូនទៅរៀន រួមទាំងដោះស្រាយជីវភាពប្រចាំថ្ងៃទៀតនោះ គឺវាខ្វះមុខ ខ្វះក្រោយ ហើយម្យ៉ាងទៀតឧបករណ៍ ដែលពួកគាត់ ទិញមកនេសាទ គឺសុទ្ធតែកម្ចីលុយ ធនាគារឬអង្គការទាំងអស់។

ទន្ទឹមគ្នានឹងសំណូមពរយ៉ាងទទូចរបស់ ប្រជានេសាទ នៅរដូវបិទនេសាទនេះ ជាក់ស្ដែងបទ ល្មើសនេសាទរឹតតែកើនឡើងពីឆ្នាំទៅឆ្នាំ តួយ៉ាងដូចបិទនេសាទនៅឆ្នាំនេះ គឺមានច្រើន នៅក្នុង ដែននេសាទ ខេត្តកំពង់ធំ ជាពិសេសការប្រើឧបករណ៍ស្បៃមុង ដាក់យកកូនត្រី ឲ្យត្រីឆ្ដោស៊ី ។

មតិសាធារណជន បាននិយាយពេញមាត់ ពីករណីនេះថា ច្បាប់អនុញ្ញាតឲ្យ ចិញ្ចឹមកូនត្រីឆ្ដោ គឺស៊ីចំណីសិប្បនិម្មិត ប៉ុន្តែមានសិប្បនិម្មិត ឯណា គឺគ្រប់ទីកន្លែង គឺស៊ីនុយកូនត្រីទាំងអស់ ហើយនៅ កន្លែងខ្លះ មានឈ្មួញទិញត្រីឆ្ដោទាំងនោះ ផ្ដល់លុយឲ្យរត់ការរបាំងសាច់ឈឹម នេះទៀតផង ជាប្រយោជន៍ឲ្យកូនត្រីឆ្ដោធំ ពួកគេទិញយក ៕

%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%b6%e1%9e%93%e1%9f%81%e1%9e%9f%e1%9e%b6%e1%9e%91-1

%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%b6%e1%9e%93%e1%9f%81%e1%9e%9f%e1%9e%b6%e1%9e%91-2

%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%b6%e1%9e%93%e1%9f%81%e1%9e%9f%e1%9e%b6%e1%9e%91-4

%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%b6%e1%9e%93%e1%9f%81%e1%9e%9f%e1%9e%b6%e1%9e%91-5

%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%b6%e1%9e%93%e1%9f%81%e1%9e%9f%e1%9e%b6%e1%9e%91-6

%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%b6%e1%9e%93%e1%9f%81%e1%9e%9f%e1%9e%b6%e1%9e%91-7

មតិយោបល់