ព័ត៌មានបច្ចេកវិទ្យា

iPhone 7 ធន់នឹងទឹកជាង iPhone 6S ប៉ុន្តែចាញ់ Galaxy S7

ចិន៖ ព័ត៌មានថ្មីចុងក្រោយ ទាក់ទិននឹង iPhone 7 ត្រូវបានគេហទំព័រចិនទម្លាយមកឲ្យដឹងថា មានសមត្ថភាព​ធន់នឹងទឹក​ជាង​ម៉ូដែល iPhone 6S ប៉ុន្តែមិនមែនមានន័យថា អាចត្រាំក្នុងទឹកបាននោះទេ សូមកុំច្រឡំ។

ប្រភពព័ត៌មានពីរោងចក្រ Foxconn ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ Apple បាន​ទម្លាយឲ្យដឹងថា iPhone ជំនាន់ថ្មី​​នឹង​មាន Home Button ព្រមទាំងមានសមត្ថភាពខ្ពស់ក្នុងការធន់ទឹកជាម៉ូដែលមុនៗ ប៉ុន្តែតាមការវិភាគទៅលើបច្ចេកទេស សមត្ថភាពធន់នឹងទឹករបស់ iPhone ជំនាន់ថ្មី នៅចាញ់ Samsung Galaxy S7 ព្រោះ S7 បំពាក់នូវ​បច្ចេកវិទ្យា IP68។

ប្រភពដដែលបានបន្តទៀតថា iPhone ជំនាន់ថ្មី គឺមានភ្ជាប់មកជាមួយនឹងកាសប្រភេទ 3.5mmថ្មី និងកាមេរ៉ាធំជាងមុខ ប៉ុន្តែមិនបានបញ្ជាក់លក្ខណៈពិសេសឡើយ៕

iPhone 7

មតិយោបល់