ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វៀតណាមកំណត់ជើងហោះហើរជាថ្មីទៅកាន់ចិន ដោយសារតែព្យុះទីហ្វុង Nida

វៀតណាម: ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines របស់វៀតណាម បានប្រកាសផែនការរបស់ខ្លួន ដើម្បីរៀបចំកំណត់ជើងហោះហើរជាថ្មី ចេញពី​ឬមកដល់​ទី​ក្រុង​ហុងកុងនិងខេត្តក្វាងចូវ ប្រទេសចិន នៅថ្ងៃអង្គារ៍នេះ ដោយសារតែព្យុះទីហ្វុង Nida ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០២ សីហា ឆ្នាំ២០១៦នេះ។

អាជ្ញាធរមូលដ្ឋានឧត្ដុនិយមបានឱ្យដឹងថា ព្យុះទីហ្វុង Nida បានធ្វើឱ្យបាក់ដីនៅវេលាម៉ោង ៣និង៣៥នាទី​ព្រឹក ថ្ងៃអង្គារ៍នេះ នៅឧបទ្វីប Dapeng ក្នុងទីក្រុង Shenzhen ខេត្ត Guangdong ភាគខាងត្បូង​ប្រទេស​ចិន​។

ទីភ្នាក់ងារគ្រប់គ្រងដោយរដ្ឋរបស់វៀតណាម VNA បានរាយការណ៍នៅថ្ងៃអង្គារ៍នេះថា ដូច្នេះហើយការហោះ​ហើរចំនួនប្រាំបីចាកចេញពីឬទៅទិសដៅដែលបានរៀបរាប់ខាងលើទាំងពីរ នឹងត្រូវបានពន្យារពេលពី ៣ម៉ោង​និង​៣៥នាទី ទៅ ៥ម៉ោងនិង៤០នាទី។

មជ្ឈមណ្ឌលជាតិឧត្តុនិយមរបស់ប្រទេសវៀតណាមបានឱ្យដឹងតាមរយៈការព្យាករនៅលើទំព័រកាសែតក្នុងស្រុក Tien Phong (Pioneer) ថា ដោយសារតែផលប៉ះពាល់ព្យុះទីហ្វុងនេះ នៅតាមតំបន់ភាគឦសាន​របស់​​ប្រទេសវៀតណាម នឹងជួបប្រទះភ្លៀងធ្លាក់ខ្លាំងនៅយប់ថ្ងៃអង្គារ៍នេះ៕

Vietnam's national flag carrier Vietnam AirlinesVietnam's national flag carrier Vietnam Airlines01

មតិយោបល់