ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនខេខេហ្គោល លែនរៀលអីស្តេតម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆបោកប្រាក់

កណ្ដាល: កាលពីវេលាម៉ោង ១៥ និង០៥ នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចស្នាក់ការលក់ដីឡូត៍ ភូមិត្រពាំងក្រសាំង
ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ករណីឆបោក (ប្រាក់)។

ជនរងគ្រោះឈ្មោះ ស៊ឹម សុធី ភេទស្រី អាយុ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរ គណនេយ្យក្រុមហ៊ុនខេខេហ្គោល លែនរៀលអីស្តេត នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ប៊ុន ផេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកផ្នែកទទួលលុយ ស្នាក់នៅក្នុងស្នាក់ការលក់ដីឡូត៍ភូមិ
ត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
-ឯកសារក្លែងបន្លំ០៣ច្បាប់។
សម្ភារបាត់បង់៖ លុយចំនួន ៦,៩៤៩$។

ដំណើររឿង៖ នៅមុនកើតហេតុ ជនសង្ស័យ បានចូលបម្រើ ការងារកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ជាបុគ្គលិកផ្នែកទទួលប្រាក់ដីឡូត៍ ពីភ្ងៀវដែលបង់រំលោះ ហើយមានភ្ងៀវបង់លុយផ្តាច់រួចហើយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ តែជនសង្ស័យក្លែងឯកសារ ធ្វើឯកសារបង់រំលោះ ឲ្យមកក្រុមហ៊ុនទៅវិញ លុះដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មិនឃើញភ្ងៀវ មកបង់លុយទើបក្រុមហ៊ុនទូរស័ព្ទសួរទៅភ្ងៀវ ពេលនោះភ្ងៀវ បានឆ្លើយតបវិញថា លុយដីបានបង់ផ្តាច់រួចហើយ តាំងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ ទើបដំណឹងនេះបែកការណ៍។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួន បានក្លែងបន្លំឯកសាររបស់ភ្ងៀវ ឡើងឲ្យក្រុមហ៊ុន ដើម្បីសល់លុយទុកសម្រាប់ចាយវាយ។ ករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់