ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ ខឹងម្ដាយស្ដីមិនឲ្យដើរលេង ស្រាប់តែដើរចេញ ទៅចងកសម្លាប់ខ្លួន នៅលើដើមស្វាយចន្ទី

កំពង់ធំ: នៅវេលាម៉ោង ១០និង២០នាទីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ មានករណីមនុស្សចងក(ធ្វើអត្តឃាត) ភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ គុច សុផាន់ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែ មុខរបរ ធ្វើស្រែ នៅភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សភាពនៃរឿង៖ តាមការបំភ្លឺរបស់ឈ្មោះ គូវ ភី ត្រូវជាម្ដាយ បានបញ្ជាក់ថា កូនប្រុសរបស់គាត់តែងទៅជួយធ្វើការងារគាត់នៅចម្ការកៅ ស៊ូ បៀន ហៀក រាល់ថ្ងៃ ហើយក្រុមហ៊ុនតម្រូវ ឲ្យឈប់សម្រាក ៤ថ្ងៃមកហើយ ក្រោយពីសម្រាកពីការងារកូនប្រុសរបស់គាត់ដូចជាប្លែកៗ យ៉ាងម៉េចមិនដឹង វាមិនសូវនិយាយស្ដីជាមួយបង ប្អូន នៅថ្ងៃកើតហេតុម៉ោងប្រហែល ៧ព្រឹកវាបានទៅជួយរែកទឹកត្នោតគេ ដល់ម៉ោងប្រហែល ៨ វាបានត្រឡប់មកវិញ ពេលនោះគាត់បានស្ដីបន្ទោសឲ្យថា កូនឯងទើបមកពីណា គេមកពីថៃច្រើនណាស់ ប្រយ័ត្នឆ្លងជំងឺស្អីគេនោះ ចាំ ១៤ថ្ងៃចាំទៅ លេងជាមួយពួកអស់នឹង វាតបវិញថា ខ្លាចអីទេម៉ែ មនុស្សដូចតែគ្នា ម្ដាយក៏តប អឺ! បើអាមិនស្ដាប់អញ អាទៅនៅជាមួយអ្នកណា ក៏ទៅៗ នៅជាមួយម៉ែប្រើណាស់ បន្ទាប់មកវាក៏ដើរចេញបាត់ទៅ លុះដល់ម៉ោងប្រហែល ១០ ស្រាប់តែមានបងប្អូនក្នុងភូមិផ្អើលឆោឡោ ហើយរត់មកប្រាប់គាត់ថា កូនប្រុសគាត់ ចងកនិងដើមស្វាយចន្ទីស្លាប់បាត់ហើយ មិនដឹងពីពេលណាទេ ។

តាមការបំភ្លឺរបស់ឈ្មោះ គូវ ភាក់ ភេទស្រី ត្រូវជាម្ដាយមីងបានបញ្ជាក់ថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ១០ គាត់បានទៅបេះផ្លែស្វាយចន្ទី ពេលកំពុងរើសគ្រាប់ចន្ទី ក្រឡេកមើល ទៅទិសខាងត្បូងស្រាប់តែឃើញក្មួយប្រុសគាត់ ចងក និងដើមស្វាយចន្ទី មិនដឹងស្លាប់ពីពេលណាទេ គាត់ក៏ស្រែកហៅបងប្អូនឲ្យមកជួយ ពេលនោះក៏មានបងប្អូនមកជួយ ហើយស្រាយទម្លាក់សពដាក់មកដី ។
រាយការណ៍ជូនសមត្ថកិច្ចជំនាញ សហការជាមួយ លោកមេភូមិ ប៉ុស្ដិ៍រដ្ឋបាលសាគ្រាម និងប្រជាពលរដ្ឋសាច់ញាតិសព ធ្វើការពិនិត្យ សាកសពនិងទីកន្លែងកើតហេតុ។

ការពិនិត្យនៅដងខ្លួនសាកសពពុំឃើញមានស្លាកស្នាមគួរកត់សម្គាល់ឡើយ រួចក៏ធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

សន្និដ្ឋាន៖ ក្មេងរងគ្រោះនេះពិតជាបានស្លាប់ដោយសារចងក(ធ្វើអត្តឃាត)។

មូលហេតុ៖ ដោយសារខឹងម្ដាយស្ដីបន្ទោសមិនឲ្យដើរលេង៕

មតិយោបល់