កំពតៈ បុរសម្នាក់ ត្រូវរថភ្លើងកិន បណ្ដាឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកាលពីម៉ោង៣យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុច(48-585-75-909) ស្ថិតក្នុងភូមិរំពើន ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះ រៀល ខ្នា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិ/ឃុំកើតហេតុខាងលើ ។ តាមការបញ្ជាក់ថា មូលហេតុ ដោយសារបុរសរងគ្រោះស្រវឹងស្រាជោក ហើយដេកលើផ្លូវរថភ្លើង៕

មតិយោបល់