ព័ត៌មានជាតិ

អ្នកលក់ម៉ាស់ និងអាល់កុល តម្លៃថ្លៃ និងគ្មានគុណភាព នៅខេត្តតាកែវ ប្រុងខ្លួនទៅពេលនេះ ចុះត្រួតពិនិត្យហើយ

តាកែវ: យោងតាមផេកគណ:ឱសថការីកម្ពុជា បានឲ្យដឹងថា លោកឱសថការី ផាន់ វ៉ាន់ ប្រធានក្រុមប្រឹក្សាគណ:ឱសថការីខេត្តតាកែវ សហការជាមួយមន្ទីរសុខាភិបាលខេត្តតាកែវ បានចុះពិនិត្យតម្លៃម៉ាស់ អាល់កុល និងសារធាតុសម្លាប់មេរោគ ផ្សេងៗ នៅតាមឱសថស្ថាន ឱសថស្ថានរង ក្នុងខេត្តតាកែវ និងណែនាំដល់ម្ចាស់ឱសថស្ថាន ឱសថស្ថានរងត្រូវទិញ លក់នូវផលិតផលទាំងអស់ដែលមានគុណភាព និងមានការទទួលស្គាល់ពីក្រសួងសុខាភិបាល៕

មតិយោបល់