តាកែវៈ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោហ ១២និង០០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៩៤ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវ ចាប់ខ្លួនជនជាប់ចោទឈ្មោះ អុង តែម ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិព្រៃក្តី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ជាប់ចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងឃាតកម្ម ដែលប្រព្រឹត្តនៅចំណុចភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា ក្នុងករណីឃាតកម្មខាងលើ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ រួចមកហើយ និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកជនល្មើសបន្តទៀត ដែលកំពុងរត់គេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់