ភ្នំពេញៈ បុរសម្នាក់បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ក្នុងល្បឿនលឿនមិនបានប្រយ័ត្ន បានរេចង្កូតឡើងលើខឿនផ្លូវ ទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាត មួយកំណាត់មុខ សំណាងល្អមិនមានមនុស្សរងរបួស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១ និង ៤០នាទីយប់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចទល់មុខវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋម្នាក់នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បានបើករថយន្តម៉ាកព្រូស ពណ៌កាប់ស្តាំង មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AZ-9606 បើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើត បោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតឡើងខឿន ជ្រុលទៅបុកបង្គោលភ្លើង ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ភ្លាមៗនោះដែ តៃកុងរថយន្តបង្កប្រញាប់ប្រញាល់ ដោះផ្លាកលេខចេញរួចដើគេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងរថយន្តស្ទូចមក ស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុក នៅអធិការដ្ឋាននគបាលខណ្ឌច្បារអំពៅ រង់ចាំម្ចាស់រថយន្តមកដោះស្រាយ នៅពេលក្រោយ ៕
មតិយោបល់