ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ បណ្ដាលឲ្យធ្លាក់ពីលើដំបូលផ្ទះ សន្លប់ស្ដូក

បន្ទាយមានជ័យ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១១ និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ខាងលិចអនុវិឡាល័យរំដួល មានករីបុរសម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ បណ្ដាលឲ្យធ្លាក់ពីលើដំបូលផ្ទះ រងរបួសសន្លប់ស្ដូកស្ដឹង។

ជនរងគ្រោះឈ្មោះ ឈឺត តូម អាយុ២៨ឆ្នាំ ទីកន្លែងកំណើតភូមិទន្លាប់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុក៕

មតិយោបល់