បាត់ដំបងៈ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៧និង៤០នាទី កម្លាំងអធិការដ្ឋាននគបាលស្រុកកំរៀង បានទទួលព័ត៌មានពីឈ្មោះ យឹម ចេក ហៅ ចេ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅក្នុងផ្សារកំរៀងចាស់ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង មានមុខរបរ កម្មករ ថាមានឈ្មោះ ពេជ្រ សុភិន ហៅ មាន់ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ បានយកអាវុធធុនអាកាស្វាយបត់ចំនួន ២ដើម បង់ចំនួនពីរគ្រាប់ ចំនួន៣៦គ្រាប់ យកមកផ្ញើខ្លួន ដោយខ្លួនមិនហ៊ានទុកនៅផ្ទះ ក៏រាយការណ៍ជូនដល់សមត្ថកិច្ច ។
ក្រោយពីទទួលបានព័ត៌មាន ផ្នែកនគរបាលព្រហ្មទណ្ឌបានចុះទៅដល់ផ្ទះឈ្មោះ យឹម ចេក ហៅ ចេ និងដកហូតអាវុធដែលមានភិនភាគដូចខាងលើយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីធ្វើការស្រាវជ្រាវរកឈ្មោះ ពេជ្រ សុភិន ហៅ មាន់ យកមកសាកសួរ ៕
មតិយោបល់