ព័ត៌មានជាតិ

ករណីរថយន្តមិនចាំម៉ាក បុកបុរសអ្នកថ្មើរជើងម្នាក់ ស្លាប់ភ្លាមៗ នៅស្រុកស្អាង

កណ្ដាលៈ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៧និង៤៥នាទី ផ្លូវលេខ២១ ភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងអ្នកថ្មើរជើង ។

ជនរងគ្រោះឈ្មោះ សួន សុខលន ភេទប្រុស អាយុ ៤២ឆ្នាំ (ស្លាប់) មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុមានរថយន្តធន់ធំ ០១គ្រឿង មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ និងរថយន្ត បានបើកពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែបុកជនរងគ្រោះ ដែលកំពុងដើរឆ្លងផ្លូវពីលិចមកកើត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង រីឯអ្នកបើករថយន្តបានបើកគេចខ្លួនបាត់។

សន្និដ្ឋាន៖ ករណីនេះបង្កដោយអ្នកបើកបររថយន្ត បើកក្នុងល្បឿនលឿន ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកំណត់ហេតុ រួចប្រគល់សាកសពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់