ព័ត៌មានជាតិ

ខណៈនេះ កម្លាំងសមត្ថកិច្ចចុះឆែកឆេរវីឡា ចាប់ជនជាតិចិន ជំរិតតាមប្រព័ន្ធអ៊ិនធឺណេត២២នាក់

​កណ្ដាលៈ នគរបាលនាយកដ្ឋាន អន្តោប្រវេសន៍ សហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នគរបាលការិយាល័យអន្តោប្រវេសន៍ខេត្ត ស្រុក សហការជាមួយនគរបាលចិន ដោយមានការ សម្របសម្រួល ជាមួយលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង ខេត្តកណ្ដាល។ បានធ្វើការឆែកឆេរវីឡាមួយកន្លែង នៅជាប់ផ្លូវជាតិលេខ២១អា ស្ថិតនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង កាលពីរសៀលថ្ងៃទី១៧ ខែតុលា ដោយធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន២០នាក់ ស្រី២នាក់ ជាប់ពាក់ព័ន្ធជំរិត តាមអ៊ិនធឺណេត និងដកហូតយកបាន សម្ភារៈគ្រឿងអេឡិចត្រូនិចមួយចំនួនទៀត៕

មតិយោបល់