កណ្តាលៈ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី មានករណីបុរសម្នាក់ប្រើអំពើហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតរបស់របរ
នៅចំណុចផ្ទះជនងគ្រោះ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
ជនរងគ្រោះ២នាក់៖១.ឈ្មោះ គ្រុយ អៀង ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ ២.ឈ្មោះ សុភក្រ្ត័ ស្រីចាន់ ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ គិត ចន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុ(ឃាត់ខ្លួន)។
វត្តុតាងចាប់យក៖-កំទេចអំបែងចានមួយចំនួន-ឆ្នាំងបាយ០១ -គំរបឆ្នាំង០១-កញ្ច្រែងដែក០១។
សភាពនៃរឿងហេតុ៖ ហេតុដំបូងកាលពីខែមុនជនសង្ស័យឈ្មោះ គិត ចន បានវាយបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះជនរងគ្រោះ១ដង ហើយជនរងគ្រោះបានសំណូមពរ សមត្ថកិច្ចហៅមកធ្វើកិច្ចសន្យាណែនាំអប់រំ ដើម្បីឲ្យបញ្ឈប់ការវាយបំផ្លិចបំផ្លាញរបស់របរ និងឲ្យត្រឡប់ទៅវិញ។(កន្លងមកជនរងគ្រោះ និងជនសង្ស័យជាប្ដី ប្រពន្ធនិងគ្នា តែបានលែងលះគ្នាជាច្រើនឆ្នាំមកហើយ)។លុះក្រោយមករហូតមកដល់ថ្ងៃទី១៤.១១.២០២០ ជនសង្ស័យឈ្មោះ គិត ចន បានមកចូលទៅក្នុងផ្ទះឈ្មោះ គ្រុយ អៀង វាយបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះមាន ចាន.ឆ្នាំង និងបានរករឿងឈ្មោះ គ្រុយ អៀង និងបានយកកួយដៃបុកទ្រូង និងចាប់បោចសក់ឈ្មោះ សុភក្រ្ត័ ស្រីចាន់ ដែលត្រូវជាចៅ បោកទៅនិងដី ក្រោយពីទទួលបណ្តឹងតាមរយៈទូរស័ព្ទពីឈ្មោះ គ្រុយ អៀង ភ្លាមនោះ កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ចុះទៅដល់កន្លែងកើតហេតុ ឃើញថាមានការវាយបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះឈ្មោះ គ្រុយ អៀង បណ្តាលឲ្យបែកនិងខូចខាត កម្លាំងបានធ្វើការឃាត់ខ្លួន និងបញ្ជូនមកផ្នែកជំនាញនគរបាលយុត្តិធម៌ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី ៕
មតិយោបល់