ព័ត៌មានជាតិ

នគរបាល​ស្រុក​ឧដុង្គ​ឃាត់ខ្លួន​បុរស​ម្នាក់ ដកហូត​អាវុធកែច្នៃ ២ដើម ដាវ ៧ដើម កាបិតផ្គាក់ ១០ និងថ្នាំញៀន​៤​កញ្ចប់​

​កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងនគរបាលជាតិបានឲ្យដឹងថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន ១​នាក់ ឈ្មោះ ទ្រី ឡិន ភេទ ប្រុស អាយុ ៣០​ឆ្នាំ នៅ​ភូមិ​ក្រាំង​ទំ​បន់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​០០​នាទី នៅ​ចំណុច​ភូមិ​ក្រាំង​ទំនប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ។​

​ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​បាន​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ៤​កញ្ចប់ (៣​តូច និង ១​មធ្យម​), ទូរស័ព្ទដៃ ១ , អាវុធ​កែច្នៃ ២ , ដាវ ៧ , កាំបិតផ្គាក់ ១០ រួម​នឹង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

​ករណីនេះ កម្លាំង​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕

មតិយោបល់