ព័ត៌មានជាតិ

យុវជនពីរនាក់ ជិះម៉ូតូចុះចំណោតភ្នំ បណ្តាលឲ្យធ្លាក់ជ្រោះ ស្លាប់និងរបួសធ្ងន់

ព្រះសីហនុ: កាលពីវេលាម៉ោង២២និង៥០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវក្រាលគ្រួសក្រហម លើភ្នំថ្មដា
ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ ។

ជនរងគ្រោះឈ្មោះ រស់ ម៉ាឡៃ ភេទប្រុស អាយុ២១ឆ្នាំ បើកបរម៉ូតូ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ទិសដៅពីត្បូង ទៅជើង មានអ្នករួមដំណើរជាមួយឈ្មោះ ហំ រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ អ្នកទាំងពីរ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នាចុះពីលើភ្នំ ក្នុងស្ថានភាពផ្លូវកោង ចុះចំណោទ ហើយបើកបរក្នុងល្បឿនលឿន បានរេចង្កូតមកខាងស្តាំដៃ បានធ្លាក់ជ្រោះ បណ្ដាលឲ្យឈ្មោះ រស់ ម៉ាឡៃ អ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឈ្មោះ ហំ រិទ្ធី អ្នករួមដំណើរជាមួយ បានរងរបួសធ្ងន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន មួយកន្លែង ដើម្បីជួយសង្រ្គោះ ។ សពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងសមត្ថកិច្ចយកទៅរក្សាទុក ជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ៕

មតិយោបល់