មណ្ឌលគិរីៈ តាមផេកការិយាល័យផ្សព្វផ្សាយតាបណ្តាញសង្គមឲ្យដឹងថានៅថ្ងៃសៅរ៍៦រោជ ខែផល្គុន ឆ្នាំកុរ ឯកស័ក.ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២០នាវេលាម៉ោង១៤និង៣០នាទីល្ងាចតាមការផ្តល់ដំណឹងពីប្រជាពលរដ្នដែលជាម្ចាស់ចំការមានឈ្មោះ សេក យ៉ត ភេទប្រុស អាយុ៤៩ ឆ្នាំរស់នៅភូមិពូត្រែង ឃុំដាក់ដាំស្រុកអូរាំង ខេត្តមណ្ឌលគិរី បានរាយការណ៍ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដាក់ដាំខេត្តមណ្ឌលគិរីដោយមានករណីអគ្គីភ័យមួយបានកើតឡើងភ្លើងឆេះចំការ។
ក្រោយពីបានទទួលដំណឹងពីប្រជាពលរដ្ឋក្នុងករណីអគ្គីភ័យបានកើតឡើងនេះភ្លាមនោះកម្លាំងនគរបាលប៉ុស្តី៍រដ្ឋបាលឃុំដាក់ដាំនៃអធិការដ្ឋាននគរបាលស្រុកអូររាំងបានសហការណ៍ជាមួយកម្លាំងជំនាញបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយលោកវរសេនីយ៍ត្រី ឈិត ផាត់ នាយរងការិយាល័យបង្កានិងបង្រ្កាបអគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តបានបញ្ជូននៅរថយន្តអគ្គីភ័យចំនួន០១គ្រឿងបានចុះទៅដល់គោលដៅកន្លែងកើតហេតុតែម្តង។
ក្នុងករណីអភ្គីភ័យខាងលេីនេះកម្លាំងជំនាញយើងប្រើប្រាស់ទឹកអស់ចំនួន០១ឡានធ្វើការបាញ់ពន្លត់បានតែត្រង់ចំណុចរថយន្តចូលដល់តែប៉ុននោះរីឯបញ្ហាដែលប្រឈមមួុយចំនួនដោយសាចំការនៅឆ្ងាយពីភូមិ ផ្លូវចូលតូចចង្អៀតមិនអាចអោយរថយន្តចូលទៅដល់ទីតាំងដែលអគ្គីភ័យបានលេបត្របាក់បាន។
ក្នុងករណីអគ្គីភ័យខាងលើនេះបណ្តាលអោយឆេះត្រាក់ទ័រចំនួន០១ ម៉ាក់ហ្វតពណ៏ទឹកប៊ិចខូចខាតដំណាំចំនួន០៤ហិចតា៕
សូមបញ្ជក់ផងដែរថា(ក្នុងករណីអគ្គីភ័យដែលធ្វើអោយឆេះចំការខាងលើនេះមិនបណ្តាលអោយស្លាប់បាត់បង់អាយុជីវិតប្រជាពលរដ្ឋដែលជាម្ចាស់ចំការឡើយ៕
ព័ត៌មានជាតិ
មតិយោបល់