ព័ត៌មានជាតិ

​ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន​៥ករណី ត្រូវសមត្ថកិច្ច ស្រាវ​ជ្រាវ​ឃា​ត់ខ្លួនបានជាបន្តបន្ទាប់

ខេត្តកំពង់ស្ពឺ: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ក្រោមកិច្ចដឹកនាំដ៏ខ្ពង់​ខ្ពស់​ ពី​លោកឧ​ត្ដមសេនី​យ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាល​ខេត្ត​កំពង់​ស្ពឺ​ និងបានការសហការ​សម្របស​ម្រួល​ពីស្ថាប័នអយ្យការ​ សមត្ថកិច្ច​នគរបាល​អធិការ​ ក្រុង​ ស្រុក​ បន្ដស្រាវជ្រាវបង្រ្កាប​ ជនសង្ស័យ​ពា​ក់ព័ន្ធ​ករណី​ប្រើប្រាស់​ រក្សាទុក​ ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​ “​ គ្រឿងញៀន​ “​ ជាលទ្ធផ​ល​ ដូចខាងក្រោម​ ៖​

១/នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង០០នាទី នៅចំណុចភូមិតាលីញ ឃុំក្សេមក្សាន្ដ កម្លាំងអធិ​ការដ្ឋាននគរបាលស្រុកឧដុង្គ បង្ក្រាបមុខស​ញ្ញា​ស​ង្ស័យបាន ៣នាក់ ៖​ ១-ឈ្មោះ រឹម រិន ហៅ ក្ដា​ន់​ ភេទប្រុស អាយុ ៣៥ឆ្នាំ​ ២-ឈ្មោះ មិត្ត គីម​សេ​ង​ ភេទប្រុស អាយុ ២៣ឆ្នាំ ទាំង២នាក់នៅភូមិ​តា​លីញ ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ៣-ឈ្មោះ សួន សុខឃីម​ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិស្រែតា​មែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល ។

ដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿង​ញៀន ៦កញ្ចប់​, ទូរស័ព្ទដៃ ២គ្រឿង​, ដាវ ១ រួមនឹងឧបករណ៍ ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

២/នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង០០នាទី នៅចំណុចភូមិត្រពាំងល្ពាក់ ឃុំត្រាចទង កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បង្ក្រាបមុខ ស ញ្ញាសង្ស័យបាន ៤នាក់ ៖ ១-ឈ្មោះ ឈឿន ចាន់នៀង ភេទប្រុស អាយុ ១៨ឆ្នាំ ២-ឈ្មោះ ហុំ ទៃ ភេទប្រុស អាយុ ២០ឆ្នាំ ទាំង២នាក់នៅភូមិត្រពាំ ងល្ពាក់ ឃុំត្រាចទង ស្រុកឧដុង្គ ៣-ឈ្មោះ ខុម ទូច ភេទប្រុស អាយុ ៣៦ឆ្នាំ ៤-ឈ្មោះ ពន្លឺ រ៉ាមុន ភេទប្រុស អាយុ ២០ឆ្នាំ ទាំង២នាក់នៅភូមិត្រពាំ ងលើក ឃុំត្រាចទង ស្រុកឧដុង្គ ។

ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀន ២១កញ្ចប់ , ទូរស័ព្ទដៃ ៥ គ្រឿង​និង ស្លាប​ព្រាកែច្នៃសម្រាប់ចូកច្រកគ្រឿងញៀន ០១។

៣/នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០ និង៥០នាទី នៅចំណុចភូមិក្រាំងពលទេព សង្កាត់រកាធំ កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បង្ក្រាបមុខសញ្ញាសង្ស័យបាន ២នាក់ ៖​ ១-ឈ្មោះ សុខ មេសា ហៅ ប៉ះ​ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ២-ឈ្មោះ សុខ ចម្រើន ហៅ ម៉ឺន​ ភេទប្រុស អាយុ ១៦ឆ្នាំ នៅ​ភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង។

ដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿង​ញៀន ១០កញ្ចប់​ និងទូរស័ព្ទដៃ ៥ គ្រឿង​។

៤/នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង៣០នាទី នៅចំណុចភូមិតាំងស្រឡៅ ឃុំតាំងស្យា កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បង្ក្រាបមុខ​ស​ញ្ញាសង្ស័យបាន ២នាក់ ៖​ ១-ឈ្មោះ ម៉ាន់ សុគង់ ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ២-ឈ្មោះ បូ សម្បត្តិ ហៅ គោ​ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិបឹងខ្នា ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង​ញៀន ១១កញ្ចប់, ម៉ូតូ ១ គ្រឿង​, ទូរស័ព្ទដៃ ២ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

៥/នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង០០នាទី នៅចំណុចភូមិព្រៃទាន់ ឃុំចាន់សែន កម្លាំងអធិ​កា​រដ្ឋាននគរបាល ស្រុកឧដុង្គ បង្ក្រាបមុខសញ្ញាសង្ស័យបាន ៣នាក់ ៖​ ១-ឈ្មោះ ជា ទីនាង ភេទ ប្រុស អាយុ ២៦ឆ្នាំ នៅភូមិព្រៃទាន់ ឃុំចាន់សែន ស្រុកឧដុង្គ ២-ឈ្មោះ សូ ចាន់ថន​ ភេទប្រុស អា​យុ ៣០ឆ្នាំ​ ៣-ឈ្មោះ ពៅ ថង​ ភេទប្រុស អាយុ ២០ឆ្នាំ ទាំង២នាក់នៅភូមិស្ដុកវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង​ញៀន ៣៣កញ្ចប់​ និងទូរស័ព្ទដៃ ២ គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ​ រួមជាមួយ​វត្ថុតាង ត្រូវបានជំ​នាញ​ កសា​ងសំណុំ​រឿង​ បូ​កបញ្ជូនទៅអយ្យការ​អមសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ ចាត់ការ​តាមនីតិវិធី​ច្បាប់​៕

មតិយោបល់