កណ្តាលៈ កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មានករណីជនសង្ស័យ៧នាក់ ក្លែងបន្លំភេទធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាត្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ចំណុចផ្ទះសំណាក់ម៉ាហេង ស្ថិតនៅក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យ៖ ១-ឈ្មោះ ទៀប សុខម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិត នៅភូមិខ្នុរ ឃុំកំពង់សឹង ស្រុកបាភ្នំ ខេត្តព្រៃវែង ២-ឈ្មោះសេះ ឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិត នៅភូមិវាលត្បាល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ៣-ឈ្មោះសន ឆឺត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាងជើងស្រុកដងទង់ ខេត្តកំពត ៤-ឈ្មោះច្រឹប មានភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ៥-ឈ្មោះហ៊ុន រុនភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ៦-ឈ្មោះសន ទីនភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ៧-ឈ្មោះឈៀងឆវី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបាន៖ ទូរស័ព្ទចំនួន៣គ្រឿងក្នុងនោះម៉ាកនូគាចុចពិល១ ម៉ាកHonorary១ ម៉ាក Skyview១ រថយន្តម៉ាកកាមរី១គ្រឿង ពណ៌សំបកឪឡឹកស៊េរីឆ្នាំ៩៥ ពាក់ផ្លាកលេខភ្នំពេញ 3E-7988 បាត្រលោកចំនួន៥ ឆ័ត្រចំនួន៤ កូនកាំបិតចុងស្រួចចំនួន១ កាបូបស្ពាយ (សាក់កាដូ)ចំនួន៧ ស្បង់ចីវរចំនួន៦កំប្លេ ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន ។
ដំណើររឿង៖ នៅវេលាកើតហេតុ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជន ថានៅផ្ទះសំណាក់ខាងលើ មានមុខសញ្ញាគួរឲ្យសង្ស័យទើបសហការជាមួយប៉ុស្តិ៍លំហាច ឆក់ឈើនាង
ព្រៃពួច ដោយមានការចង្អុលបង្ហាញពីលោកស្នងការ មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីរដ្ឋបាលសាលាស្រុក លោកមេឃុំលំហាច ចុះដល់ផ្ទះសំណាក់យីហោ (ម៉ាហេង) ត្រួតពិនិត្យរកឃើញជនសង្ស័យចំនួន៧នាក់ ។
តាមការចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនបានស្គាល់គ្នាតាមឆាត ហើយណាត់ជួបគ្នានៅកំបូលដោយជួលរថយន្ត១គ្រឿង សម្រាប់ដឹកចេញធ្វើសកម្មភាព ក្នុងម្នាក់យកតម្លៃ២០,០០០រៀល ហើយខ្លួនបានប្តូរខោអាវនៅលើរថយន្ត ដោយស្លៀកស្បង់ចីវរបន្លំជាព្រះសង្ឃដើរបិណ្ឌបាត្រ ហើយចាប់ផ្តើមដើរបិណ្ឌបាត្រ នៅផ្សារថ្នល់ទទឹង ដល់កំបូល ។
ជនសង្ស័យទាំង៧នាក់ខាងលើ មានប្រើប្រាស់នូវសារធាតុញៀន ករណីនេះកម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់