ភ្នំពេញៈ ព្រះតេជគុណ ព្រះនាម ព្រះវិរិយសំវរ ខៀវ អឿន ព្រះចៅអធិការ វត្តមហាមន្ត្រី បានសុគតហើយ កាលពីវេលាម៉ោង៨និង៤០ព្រឹក ថ្ងៃ៩ កើត ខែមិគសិរ ព.ស ២៥៦០ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងជន្មាយុ៩៣ព្រះវស្សា ដោយរោគពាធ។
ព្រះសព ត្រូវប្រារព្ធធ្វើបុណ្យនៅកុដិ២៨ ក្រោមព្រះអធិបតីភាពសម្តេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល សម្តេចព្រះអនុគណខណ្ឌចម្ការមន នឹងព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានី ព្រះមន្ត្រីសង្ឃ ព្រះមេកុដិ នឹងព្រះសង្ឃច្រើនព្រះអង្គទៀត៕
មតិយោបល់