ព័ត៌មានជាតិ

សាហាវមែន! បុរសម្នាក់យកសាំងចាក់ដុតខ្លួនឯង បណ្តាលឲ្យឆេះរលាក រងរបួសធ្ងន់

ស្វាយរៀង: កាលពីវេលាម៉ោង១១និង២៥នាទីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មានករណីបុរសម្នាក់ យកសាំងចាក់ដុតខ្លួនឯង បណ្តាលឲ្យភ្លើងឆាបឆេះរលាក រងរបួសធ្ងន់ នៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ជនរងគ្រោះឈ្មោះ ម៉ើ ជា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

មូលហេតុ៖ ជនរងគ្រោះមានជំងឺសរសៃប្រសាទ ។

ក្រោយកើតហេតុជនរងគ្រោះបានសមត្ថកិច្ចនិងក្រុមគ្រួសារដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកស្វាយទាប ដើម្បីជួយសង្គ្រោះផងដែរ ៕

មតិយោបល់