កោះកុងៈ បុរសជាកម្មករ២នាក់ បានផឹកស៊ីជាមួយគ្នា ទាស់ពាក្យសម្តី ផ្ទុះអំពើហិង្សា បណ្តាលឲ្យបុរសម្នាក់ស្លាប់ ជនបង្កចូលគុក។ ករណីនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅចំណុចភូមិត្រពាំង ឃុំដងពែង ស្រុកស្រែអំបិល។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ដែលមានឈ្មោះ តាន់ រតនា អាយុ៣៧ឆ្នាំ និងជនសង្ស័យឈ្មោះ វិត លី (ហៅញ៉េ) អាយុ២៤ឆ្នាំ អ្នកទាំង២នាក់ មានមុខរបរជាកម្មករ បានផឹកស៊ី ជាមួយគ្នា លុះមួយសន្ទុះធំ ពួកគេក៏មានទំនាស់សម្តី ហើយប្រើអំពើហិង្សា រហូតដល់បណ្តាលឲ្យជនរងគ្រោះស្លាប់។
ក្រោយកើតហេតុជនសង្ស័យ ត្រូវបានកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ធ្វើការឃាត់ខ្លួន និងរៀបចំបញ្ជូនសំណុំរឿងបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត៕
មតិយោបល់