នេះគឺ ជាគំរូវីរៈភាពរបស់អ្នកសេ្នហាជាតិម្នាក់ដែលមានទាមទារឯករាជ្យជូនប្រទេស ឥណ្ឌាពីអាណានិគមនិយមអង់គ្លេស។យើងពិតជាបានស្គាល់គ្រប់ៗគ្នា នូវកិត្តនាមរបស់គាត់នោះ គឺ GHANHI ។
១.ប្រវត្តិជីវិត និង ការសិក្សារបស់ GHANHI
GHANHI ឈ្មោះពិតប្រាកដរបស់គាត់គឺ MOHANDAS KARAMCHAND GANDHI កើតថ្ងៃទី ២ ខែ តុលា ឆ្នាំ ១៨៦៩ ក្នុងតំបន់មួយភាគខាងលិចប្រទេស ឥណ្ឌា នៅជិតទីក្រុង ប៊ុំប៊ៃ ។ តាមឯកសារមួយចំនួនបានសរសេរថា គ្រួសាររបស់ GHANHI ជាគ្រួសារនៃត្រកូល អភិជនដែលមានបងប្អូន៦នាក់ ។
កាលអាយុបាន ៧ ឆ្នាំ គ្រួសាររបស់ GHANHI បានធ្វើការផ្លាស់ប្តូរទីលំនៅ ពេលនោះផងដែរ គាត់បានចូលសិក្សាក្នុងសាលាបឋមសិក្សាមួយជាមួយបងប្រុសរបស់គាត់ ។ ដោយសារ GHANHI ជាកូនត្រកូលអភិជន ហេតុនេះសិស្សដ៏ទៃព្យាយាម មិនលេងចូលគេនោះទេ៕ ទោះជាគាត់មានចរិតសុភាពនិងរាស់រាយរាក់ទាក់ ជាមិត្តដ៏ទៃ រីឯការសិក្សារបស់គាត់ក៏មានលទ្ធផលគួរឲ្យកត់សំគាល់ផងដែរ។
មានថ្ងៃមួយ មានមិត្តរួមថ្នាក់ម្នាក់បានដើរកាត់តាម មុខ ផ្ទះរបស់GHANHI ពេលនោះ គាត់បានរត់ទៅផ្ទះបាយរួចយកនំមួយក្នុងផ្ទះបាយយកមកឲ្យមិត្តរបស់ គាត់បំនងចង់បានការរាប់អានពី មិត្តរបស់គាត់ តែផ្ទុយទៅវិញគាត់ត្រូវបានទទួលនូវបរាជ័យ ។ នៅពេល GHANHI បានហុច នំឲ្យមិត្តរបស់គាត់ មិត្តរបស់គាត់បានសុំអង្វរគាត់ថា សូមអ្នកកុំចូលមកជិត ខ្ញុំអី GHANHI បានសួរទៅវិញថា ហេតុអ្វីបានជាមនុស្សមិនអាចចូលមកជិតមនុស្សដូចគា្នបាន។ មិត្តគាត់ឆ្លើយ ឯងជាកូនឋានៈអភិជន ឯយើងគ្រាន់តែជា កូនអ្នកដែលមានឋានៈតូចទាបម្នាក់តែប៉ុនោះ។ GHANHI បានព្យាយាមដាក់នំចូលទៅក្នុង កាបូបរបស់មិត្តម្នាក់នោះ ៕ ម្តាយ GHANHI បានឃើញសកម្មភាពនោះ រួចក៏បានហៅ GHANHI មកប្រាប់ថា កូនមិនអាចធ្វើបែបនេះបានទេ ព្រោះកូនរស់នៅក្នុងវណ្ណៈ អភិជន មិនគួរមានទំនាក់ទំនងជាមួយ អ្នកដែលមានឋានៈទាបនោះទេ ។GHANHI មិនបានយល់ព្រមនឹងសំដីរបស់ម្តាយនោះ ទេ គេបាននិយាយថា យើងជាមនុស្សដូចគ្នាហេតុនេះត្រូវមានទំនាក់ទំនងជាមួយគា្នមិនត្រូវបែងចែកគ្នាព្រោះវណ្ណៈសង្គមនោះទេ។
ដោយសារប្រពៃណី និងវណ្ណៈរបស់គ្រួសារបានបង្ខំឲ្យ GHANHI ត្រូវរៀបការនៅអាយុ១៣ឆ្នាំ ជាមួយនារីម្នាក់ដែល មានអាយុ១៣ឆ្នាំដូចគ្នា។នៅពេលរៀបការរួចគាត់ នៅតែបន្តការសិក្សាជាធម្មតា ។ នៅពេលរៀនចាប់វិទ្យាល័យគាត់បាន ប្រលងចូលរៀន នៅសាកលវិទ្យាល័យ។ តែការសិក្សារបស់គាត់ក្នុងមហាវិទ្យាល័យជួបនូវការលំបាកមួយចំនួន គាត់ក៏បានសំរេចចិត្តឈប់សិក្សាក្នុងសាកលវិទ្យាល័យ បែរមកជួយការងារផ្ទះទៅវិញ តែសកម្មភាពបែបនេះមិនត្រូវបានឪពុកមា្តយរបស់គាត់ គាំទ្រនោះទេ ឪពុកម្តាយរបស់គាត់បានព្យាយាមពន្យល់ និង បញ្ចុះបញ្ចូល GHANHI ឲ្យបន្តការសិក្សាតទៅទៀត។ ចុងក្រោយ ឪពុកម្តាយរបស់គាត់បានព្យាយាមស្វែងរកអាហារូបករណ៍ឲ្យកូនរបស់គាត់បាន ទៅសិក្សានៅប្រទេសអង់គ្លេស។
ក្នុងពេលសិក្សានៅ ប្រទេសអង់គ្លេស GHANHI ជួបនឹង ការលំបាកទាំង ការសិក្សានិង ជីវភាពរស់នៅ។តែគាត់បានទទួលការឧបត្ថមពីមិត្តរបស់ឪពុកគាត់ដែលនៅទីនោះ។ GHANHI បានសិក្សាផ្នែក ច្បាប់ ក្នុងទីក្រុង ឡុនដុន ។ ក្នុងរយៈពេលសិក្សា៣ ឆ្នាំ ក្នងប្រទេសអង់គ្លេសគាត់ បានបញ្ចប់ការសិក្សាផ្នែកច្បាប់ដោយទទួលបានជោគជ័យ។ ក្រោយពីបានបញ្ចប់ការសិក្សា ២ ថ្ងៃគាត់បានវិលត្រលប់មកកាន់ប្រទេសកំនើតរបស់ គាត់វិញ គឺប្រទេស ឥណ្ឌា។
២.ការងារ និង ស្នាដៃក្នុងការសង្គ្រោះជាតិ
GHANHI បានធ្វើការជាមេធាវីក្នុងប្រទេសឥណ្ឌា គាត់មានសមត្ថភាពក្នុងការសរសេរ និង មានសំនួនវោហារក្នុងការដោះស្រាយរឿងក្តីក្នុងតុលាការ។ នៅឆ្នាំ ១៨៩៣ GHANHI បានចាកចេញពីទីក្រុង ប៊ុមប៉ៃ ទៅកាន់ប្រទេស អាព្រិចខាងត្បូង។
ក្នុងខែ ឧសភា ឆ្នាំ ១៨៩៣ GHANHI បានទៅដល់ប្រទេសអាព្រិចខាងត្បូង នោះប្រៀបបីដូចជាការចាប់ផ្តើមភាពលំបាកលំបិនសំរាប់ជីវិតរបស់គាត់។ នៅប្រទេសអាព្រិចខាងត្បូងគាត់បានឃើញភាពអយុត្តិធម៌និងការបែងចែកវណ្ណៈក្នុងសង្គមកាន់តែធ្វើ GHANHI មានការស្អប់ខ្ពើម ការរើសអើងវណ្ណៈ។ ក្នុងពេលធ្វើការនៅ ប្រទេសអាព្រិចខាងត្បូង គាត់បានព្យាយាម ផ្ញើរសំបុត្រទៅកាន់ រដ្ឋអំណាចដើម្បីធ្វើការរិះគុណស្ថាបនា តែគាត់មិនដែលទទួលបានការឆ្លើយតបនោះទេ។ GHANHI បានយកគ្រួសាររបស់គាត់ទៅរស់នៅ ក្នុង ប្រទេសអាព្រិច ទាំងអស់។ ដោយសារ GHANHI មានសមត្ថភាពក្នុងការនិយាយបញ្ចុះបញ្ជូល ហេតុនេះការរស់នៅរបស់គាត់ក្នុងប្រទេស នោះត្រូវបានជនបរទេសទទួលស្គាល់ និង តែងតែអញ្ជើញគាត់ធ្វើជាអ្នកបកស្រាយក្នុងកម្មវិធីមួយចំនួនទៀតផង។
ក្នុងឆ្នាំ ១៩០១ GHANHI បានវិលត្រលប់មកកាន់ប្រទេសឥណ្ឌាវិញ។ គាត់បានធ្វើការដើរទស្សនកិច្ចតាមតំបន់ជាច្រើនក្នុងប្រទេស ឥណ្ឌា ។ ក្នុងពេលនោះដែរគាត់ត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធី មេទិញ មួយដែលរៀបចំដោយ ក្រុមអ្នកដឹកនាំ បក្សជាតិនិយម គាត់ក៏មានឪកាស ក្នុងការជួបជាមួយអ្នកនយោបាយសំខាន់ៗរបស់ប្រទេស។ គាត់បានរស់នៅក្នុងប្រទេសឥណ្ឌាដោយប្រកបមុខរបរចាស់របស់គាត់ជាមេធាវីដូចកាលពីមុន។
ដោយសារ ឃើញសមត្ថភាពក្នុងការចរចាររបស់ GHANHI និងការប្រើប្រាស់ភាសា របស់គាត់បានធ្វើឲ្យថ្នាក់ដឹកនាំ អញ្ជើញ GHANHI ធ្វើជាតំនាង ក្នុងការជួបជាមួយ រដ្ឋមន្ត្រី គ្រប់គ្រងប្រទេសក្រោមអាណានិគម ។ ក្នុងការជួបគ្នានោះ GHANHI មានការអស់សង្ឃឹមជាខ្លាំង ដោយសារការមិនផ្តល់តំលៃដល់ប្រជាជនក្នុងប្រទេសអាណានិគម។
GHANHI បានរួមគំនិតជាមួយមិត្តម្នាក់ បង្កើតបានការចុះព័ត៌មានតាមកាសែត។ ពីមួយថ្ងៃទៅមួយថ្ងៃកាសែតរបស់គាត់កាន់តែមាន ប្រជាប្រិយ និង ការគាំទ្រពីសំនាក់ប្រជាជន ព្រោះកាសែត នោះបានសរសេរបង្ហាញពីលក្ខណៈចរិតរបស់ប្រទេសអ៊ឺរ៉ុបដែលតែងតែដើរដាក់អាណានិគមលើប្រទេសដទៃ និង បានបង្ហាញពីជំហរក្នុងការតស៊ូក្រោកឈរឡើង។
កាសែតរបស់គាត់ក្លាយជាឧបករណ៍មួយសំរាប់ជំរុញដល់ការតស៊ូរបស់ប្រជាជនឥណ្ឌា៕
ប្រែសម្រួលអត្ថបទដោយ៖ លោក ម៉ៅ សុខេន
មតិយោបល់