ព័ត៌មានជាតិ

ករណីទំនាស់ពាក្យសម្ដី ប្ដីដុតផ្ទះកម្ទេចចោល នៅក្រុងបានលុង

រតនគិរី: នៅវេលាម៉ោង ១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មានករណីអំពើហិង្សាក្នុងគ្រួសារ ឈានដល់ការដុតផ្ទះ។

ប្ដីឈ្មោះ ហេ សុជា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។
ប្រពន្ធឈ្មោះ ណុប សុភ័ណ្ឌ ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បោកអ៊ុត។

ខូចខាត៖
-ផ្ទះឈើប្រក់ស័ង្កសីទំហំ ៥គុណ៦ម៉ែត្រ
-ទូរទស្សន៍១គ្រឿង និងសម្ភារ:ផ្សេងទៀត។

មូលហេតុ៖ ទំនាស់ពាក្យសម្ដី។

ករណីនេះ ជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី៕

មតិយោបល់