ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកស្លាប់

ឧត្តរមានជ័យ: កាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ស្ថិតភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាគ្នា ពីកើតទៅលិច។

១.អ្នកបើកម៉ូតូឈ្មោះ សុង សឿន ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរមន្ត្រីយោធា រស់នៅភូមិអូរក្រញូង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ឧត្តរមានជ័យ 1E-6910 ធ្វើដំណើរពីលិចទៅកើត (ពាក់មួកសុវត្ថិភាព) ស្លាប់នៅនឹងកន្លែង។

២.អ្នកបើករថយន្ត បូរាណ ពន្លឺ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើករថយន្តម៉ាកកាមរី ស្វិតកែឆ្នៃដាក់ទ្រុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ឃ.៥២៧៣ -ភព ២ ធ្វើដំណើរពីកើតទៅលិច និងអ្នករួមដំណើរម្នាក់ ឈ្មោះ គីម ភេទស្រី បន្ទាប់ពីបង្កហេតុ បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ច​ ចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក ចំណែកសព ធ្វើកំណត់ហេតុរួច ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់