ព័ត៌មានជាតិ

លាន់សូរផាំង! រថយន្តបុកម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ព្រៃវែង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីវេលាម៉ោង១៤និង៣១នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបែក ស្ថិតនៅក្នុងភូមិឧត្តុង ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត ក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង នៅលើកំណាត់ផ្លូវលេខ៣១០ ។

ដំណើររឿង៖ មុនកើតហេតុមានរថយន្តម៉ាកកាមរីពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ផ្លាកលេខ ភ្នំពេញ 1P 1904 បើកបរដោយឈ្មោះ សូ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិដំណាក់ធំ ឃុំស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលបើកដល់ចំណុចកើតហេតុ មានម៉ូតូម៉ាកគុប ពណ៌ទឹកប៊ិក ពាក់ផ្លាកលេខ តាកែវ 1A 5347 បើកបរដោយឈ្មោះ ស៊ុន ស៊ីម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ដែលបត់ឆ្វេងចុះផ្លូវលំ បណ្ដាលឲ្យរថយន្តមកពីក្រោយបុកតែម្ដង ធ្វើឲ្យអ្នកបើកបរម៉ូតូរងរបួសបាក់ស្មងជើងខាងឆ្វេង ។

ក្រោយមកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យអ្នកលឿង រីឯវត្ថុតាងទាំងពីរសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រែកក្របៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់