ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ ជិះម៉ូតូបុករថយន្តឈប់ច្រាស់ទិស ដាច់កង់ជា២ មនុស្សរបួសធ្ងន់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរារណ៍មួយ ដោយ រថយន្ត២គ្រឿង កំពុងសាងអីវាន់ ស្រាប់តែបុរសម្នាក់ជាជនជាតិចិន ជិះម៉ូតូទៅបុកយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ចំណែកម៉ូតូដាច់កង់ជា២។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវវិមាន ឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញរថយន្តកូរ៉េដឹកក្បឿង មួយគ្រឿង ពាក់ផ្លាកលេខ កណ្តាល 2A-1418 ខូចនៅទីនោះ បន្ទាប់មកក៏មានរថយន្តប្រភេទតាកូមា ពាក់ផ្លាកលេខ ភ្នំពេញ 2AP-6872 មកសាងអីវាន់បន្ត ស្របពេលដែលកំពុងសាងអីវាន់នោះ ស្រាប់តែមានបុរសជាជនជាតិចិនម្នាក់ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1H-4049 ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏វាក់អើបុករថយន្តតាកូមា កំពុងឈប់សាងអីវាន់ពេញទំហឹង បណ្តាលឲ្យម៉ូតូដាច់កង់ជា២ ចំណែកអ្នកបើកបររងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថិកិច្ចជំនាញ បានចុះវាស់វែង និងយកសម្ភារទាំងសងខាង ទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់