ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ចុះណែនាំអប់រំ និងបញ្ឍប់រាល់សកម្មភាពជួបជុំផឹកស៊ី ជាពិសេសបង្កសំទ្បេងរំខាន ដល់អ្នកជិតខាង

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចេញផ្សាយថា បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ ទាក់ទងនឹងករណីផឹកស៊ីបង្កសំទ្បេងរំខាន ដល់អ្នកជិតខាង នៅម៉ោង ២៣ និង៣០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ភ្លាមនោះ លោកវរសេនីយ៍ទោ ម៉េង វិមានតារា បានបញ្ជាឲ្យកម្លាំងចុះដល់ទីតាំង ដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឍប់រាល់សកម្មភាពផឹកស៊ី បង្កសំទ្បេងរំខានដល់អ្នកជិតខាង។

សូមកាត់បន្ថយ ឬចៀសវាងការជួបជុំ មនុស្សច្រើន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ជាពិសេសចូលរួមគោរពសិទ្ធិអ្នកជិតខាង កុំបង្កសំទ្បេងរំខានដល់អ្នកដ៏ទៃ ជាពិសេសពេលយប់ ម្នាក់ៗត្រូវការសម្រាក៕

មតិយោបល់