កណ្ដាលៈ កាលពីវេលាម៉ោង ១១ និង២០នាទីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចលើផ្លូវជាតិ លេខ១ ចន្លោះគីឡូម៉ែត្រលេខ ២០-២១ ស្ថិតក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿងបុកគ្នា។
ហេតុការណ៍នេះ បានបណ្តាលឲ្យរបួសធ្ងន់មនុស្សម្នាក់ (ប្រុស) ស្លាប់ ០២នាក់ (ប្រុស) និងខូចខាត ម៉ូតូ០២គ្រឿងធ្ងន់។
សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូម៉ាកហុងដា C125 ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1P-0745 (ទិសដៅអ្នកលឿងភ្នំពេញ) អ្នកបើកបរ ឈ្មោះ ថឹម តន ភេទប្រុសអាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃភ្ងៀម ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តកព្រៃវែង (ស្លាប់) អ្នករួមដំណើរឈ្មោះ យឿន យ៉ាន ភេទប្រុស អាយុ ១៧ ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិ ឃុំជាមួយគ្នា (របួសធ្ងន់) បានបើកបរមកដល់កន្លែងកើតហេតុ ក៏បុកជាមួយម៉ូតូ ០១គ្រឿង ម៉ាកហុងដា C125 ផលិតឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1S-0293 ដែលធ្វើដំណើរច្រាស់ទិសគ្នា អ្នកបើកមិនស្គាល់អត្តសញ្ញាណ (ស្លាប់) ។
ភ្លាមៗនោះ ជនរងគ្រោះ ដែលរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ចំណែកម៉ូតូខូចខាតម៉ូតូ ចំនួន ០២ គ្រឿងធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះមកដល់ធ្វើការវាស់វែង និងយកម៉ូតូ ០២គ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់