កំពង់ធំៈ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបារាយណ៍ខេត្តកំពង់ធំ មានការកើនឡើងជាលំដាប់ បង្ករឲ្យមានការព្រួយបារម្មណ៍ពីសុវត្ថិភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវសាធារណៈ ខណៈពេលដែល ច្បាប់ចរាចរណ៍ផ្លូវកំពុងតែយកចិត្តទុកដាក់ រឹតបន្តឹង ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរណ៍មានសន្ទុះកើនឡើង ព្រមទាំងបានធ្វើឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់។
ជាក់ស្តែងរថយន្តមិនស្គាលម៉ាកមួយគ្រឿង បានបើកបរក្នុងល្បឿនលឿនដូចព្យុះ បណ្តាលឲ្យជ្រុលចង្កូតទៅបុកជាមួយនិងម៉ូតូ កាលពីវេលាម៉ោង៩និង១៥នាទី នៅលើផ្លូវជាតិលេខ6 ត្រង់ចំណុចភូមិពពេជឃុំចុងដូងស្រុកបារាយណខេត្តកំពង់ធំ។
រថយន្តមិនស្គាល់ម៉ាកបានបើកទៅបុកម៉ូតូម៉ាកC125 ពណ៌ខ្មៅពាក់ស្លាកលេខ1F-0232 កំពង់ធំ បណ្តាលឲ្យស្លាប់នោះឈ្មោះ សុង ចាន់ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្រោយពីមានករណីបណ្តាលឲ្យមានមនុស្សស្លាប់ រថយន្តបានបើកគេខ្លួនបាត់ដោយសុវត្តិភាព បានបន្សល់សាកសពនៅកន្លែងកើតហេតុ សមត្ថកិច្ចបានធ្វើការវាសវែង រួចបានប្រគល់សាកពឲ្យសាច់ញាតិ ទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំចុងដូង ចំណែករថយន្តបង្កហេតុ សមត្ថកិច្ចបានកំពុងតែស្រាវជ្រាវ៕
មតិយោបល់