កណ្ដាលៈ កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ម៉ូតូធំ១គ្រឿង ដែលតែងតែបង្កសំទ្បេងរំខាន នៅតាមផ្លូវ ២១ ជារៀងរាល់ថ្ងៃ។
ម្ចាស់ម៉ូតូមានឈ្មោះ ជឿន ធារា ភេទ ប្រុស អាយុ ២៥ អាស័យដ្ឋាន បច្ចុប្បន្ននៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ បម្រើការក្នុងរោងចក្រ កាត់ដេរ។
ក្រោយការឃាត់ ម្ចាស់ម៉ូតូ ត្រូវបានសមត្ថកិច្ច ធ្វើការអប់រំ ណែនាំគាត់ និងឲ្យធ្វើកិច្ចសន្យា រួចឲ្យគាត់ត្រឡប់ទៅផ្ទះវិញ តែម៉ូតូត្រូវរក្សាទុករយៈពេល១ទៅ៣ថ្ងៃ ទើបប្រគល់ឲ្យវិញ៕
មតិយោបល់