ក្រចេះ: នៅវេលាម៉ោង ១០ និង៤០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ។
ជនសង្ស័យឈ្មោះ ឌី ឃ្វា ភេទប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ (ប្ដី) និងប្រពន្ធឈ្មោះ ឌៀប រ៉ា ភេទស្រី អាយុ ៥២ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិ-ឃុំកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យជាប្ដី បានឈ្លោះគ្នាជាប្រពន្ធ ហើយក៏ទាញប្រពន្ធចូលក្នុងផ្ទះ រួចចាក់សាំងដុត។ ពេលនោះប្រពន្ធ បានរើបម្រះស្ទុះចេញមកក្រៅ ខណៈដែលប្តីនៅក្នុងផ្ទះ ត្រូវភ្លើងឆេះស្លាប់ ជាមួយនិងផ្ទះពីរខ្នង មានទំហំ៨x៩ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តារ ឆេះអស់ទាំងស្រុង។ រីឯប្រពន្ធ ត្រូវរលាកភ្លើង រងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ករណីអគ្គិភ័យនេះ រថយន្តពន្លត់របស់សមត្ថកិច្ច ចេញអន្តរាគមន៍មិនទាន់នោះទេ ដោយសារភ្លើងឆេះរាលដាលឿនពេក៕
មតិយោបល់