ព័ត៌មានជាតិ

ស្លុតណាស់! កូនបង្កើត បង្កហិង្សាវាយដំឪពុក រួចដុតបំផ្លាញផ្ទះខ្លួនឯង

បាត់ដំបង: កាលពីវេលាម៉ោង ៧កន្លះព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ២៦០ ក្នុងភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង មានករណីហិង្សា រហូតឈានដល់ការដុតបំផ្លាញផ្ទះខ្លួនឯងចោល។

ប្រភេទសំណង់ ធ្វើអំពីបេតុង (ផ្ទះល្វែង ក្នុងបុរីរស្មីបាត់ដំបង) ម្ចាស់ផ្ទះឈ្មោះ គ្រុយ គឹមអេង ភេទប្រុស អាយុ៧១ឆ្នាំ។ ចំណែកជនសង្ស័យឈ្មោះ អេង រតនា ភេទប្រុស អាយុ២៩ឆ្នាំ (ត្រូវជាកូនបង្កើតប្រុសម្ចាស់ផ្ទះ)។

មូលហេតុ៖ ជនសង្ស័យជាកូន មានជម្លោះជាមួយឪពុកបង្កើត ក៏ប្រើអំពើហិង្សាវាយដំ រួចដុតផ្ទះបំផ្លាញផ្ទះខ្លួនឯងចោលថែមទៀត។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង អន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន៕

មតិយោបល់